ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន។
 [៤៥៨] ពួក​ធម៌​ប្រកបដោយ​ឧបាទាន តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ទិដ្ឋិ ទាំង​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ វៀរតែ​លោភៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​ឧបាទាន។ ពួក​ធម៌​ប្រាសចាក​ឧបាទាន តើ​ដូចម្តេច។ លោភៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស ចិ​ត្តុ​ប្បា​ទប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ កុស​លល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​ឧបាទាន។
 [៤៥៩] ពួក​ធម៌​ជា​ឧបាទាន​ផង ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង តើ​ដូចម្តេច។ ឧបាទាន​ទាំងនោះ​ឯង ជា​ឧបាទាន​ផង ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ឧបាទាន​ចេញ
ថយ | ទំព័រទី ២៨៦ | បន្ទាប់
ID: 637646561615991468
ទៅកាន់ទំព័រ៖