ព្រះត្រៃបិដក ភាគ ៧៩

កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន។ ពួក​ធម៌​មិនជា​ប្រយោជន៍​ដល់​ឧបាទាន មិន​គប្បី​ពោល​ថា ជា​ឧបាទាន​ផង ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា​គ្រាន់តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ផង​ឡើយ។
 [៤៦០] ពួក​ធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង តើ​ដូចម្តេច។ ទិដ្ឋិ និង​លោភៈ កើត​ក្នុង​ទី​ជាមួយគ្នា ក្នុង​ពួក​ធម៌​ណា នេះ​ពួក​ធម៌​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង។ ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៨ ប្រកបដោយ​លោភៈ វៀរតែ​ឧបាទាន​ដែល​កើត​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​គ្រាន់តែ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន ពួក​ធម៌​ប្រាសចាក​ឧបាទាន មិន​គប្បី​ពោល​ថា​ជា​ឧបាទាន​ផង ប្រកបដោយ​ឧបាទាន​ផង ថា គ្រាន់តែ​ប្រកបដោយ​ឧបាទាន តែ​មិនមែន​ជា​ឧបាទាន​ផង​ឡើយ ។
 [៤៦១] ពួក​ធម៌​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន តើ​ដូចម្តេច។ លោភៈ​កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ​លោភៈ ចិ​ត្តុ​ប្បា​ទ ២ ប្រកបដោយ​ទោមនស្ស ចិ​ត្តុ​ប្បា​ទ
ថយ | ទំព័រទី ២៨៧ | បន្ទាប់
ID: 637646561876772997
ទៅកាន់ទំព័រ៖