ព្រះត្រៃបិដក ភាគ ៧៩

ប្រកបដោយ​វិចិកិច្ឆា ចិ​ត្តុ​ប្បា​ទប្រកបដោយ​ឧទ្ធច្ចៈ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន។ ពួក​ធម៌​ប្រាសចាក​ឧបាទាន​ផង មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ប្រាសចាក​ឧបាទាន​ផង មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង។ ពួក​ធម៌​ប្រកបដោយ​ឧបាទាន មិន​គប្បី​ពោល​ថា ប្រាសចាក​ឧបាទាន តែ​ជា​ប្រយោជន៍​ដល់​ឧបាទាន​ផង ថា ប្រាសចាក​ឧបាទាន​ផង មិនជា​ប្រយោជន៍​ដល់​ឧបាទាន​ផង​ឡើយ។
 [៤៦២] ពួក​ធម៌​ជា​កិលេស តើ​ដូចម្តេច។ កិលេស​វត្ថុ ១០ គឺ​លោភៈ ទោសៈ មោហៈ មានះ ទិដ្ឋិ វិចិកិច្ឆា ថី​នៈ ឧទ្ធច្ចៈ អហិរិកៈ អនោត្តប្បៈ ឯលោភៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៨ ដែល​ប្រកបដោយ​លោភៈ ទោសៈ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ២ ដែល​ប្រកបដោយ​ទោមនស្ស មោហៈ កើត​ក្នុង​អកុសល​ទាំងអស់ មានះ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤ ដែល​ប្រាសចាក​ទិដ្ឋិ តែ​ប្រកបដោយ លោភៈ ទិដ្ឋិ កើត​ក្នុង​ចិ​ត្តុ​ប្បា​ទ ៤
ថយ | ទំព័រទី ២៨៨ | បន្ទាប់
ID: 637646562098803965
ទៅកាន់ទំព័រ៖