ព្រះត្រៃបិដក ភាគ ៧៩

ដែល​ប្រកបដោយ​ទិដ្ឋិ វិចិកិច្ឆា កើត​ក្នុង​ចិ​ត្តុ​ប្បា​ទដែល ប្រកបដោយ​វិចិកិច្ឆា ថី​នៈ កើត​ក្នុង​អកុសល ជាស​សង្ខា​រិក ឧទ្ធច្ចៈ អហិរិកៈ និង​អនោត្តប្បៈ កើត​ក្នុង​អកុសល​ទាំងអស់ នេះ​ពួក​ធម៌​ជា​កិលេស។ ពួក​ធម៌​មិនមែន​ជា​កិលេស តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​ពួក​កិលេស​ចេញ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​មិនមែន​ជា​កិលេស។
 [៤៦៣] ពួក​ធម៌​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​គួរ​ដល់​សេចក្តី​សៅហ្មង។ ពួក​ធម៌​មិន​គួរ​ដល់​សេចក្តី​សៅហ្មង តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​គួរ​ដល់​សេចក្តី​សៅហ្មង។
 [៤៦៤] ពួក​ធម៌​ដែល​សៅហ្មង​ហើយ តើ​ដូចម្តេច។ អកុសល​ចិ​ត្តុ​ប្បា​ទ ១២ នេះ​ពួក​ធម៌​ដែល​សៅហ្មង​ហើយ។ ពួក​ធម៌​ដែល​មិន​សៅហ្មង​ហើយ តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៤
ថយ | ទំព័រទី ២៨៩ | បន្ទាប់
ID: 637646562423178950
ទៅកាន់ទំព័រ៖