ព្រះត្រៃបិដក ភាគ ៧៩
វេទនា កើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិន ព្រោះអាស្រ័យនូវច្រមុះណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យនូវច្រមុះណា។បេ។ វេទនា កើតអំពីឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍ ព្រោះអាស្រ័យនូវច្រមុះណា។បេ។ សញ្ញា។បេ។ ចេតនា ។បេ។ ឃានវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ច្រមុះនុ៎ះ ហៅថាឃានៈក៏បាន ថាឃានាយតនៈក៏បាន ថាឃានធាតុក៏បាន ថាឃានិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាឃានាយតនៈ។
[១៩] រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណាគឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែល
ID: 637646483341448173
ទៅកាន់ទំព័រ៖