ព្រះត្រៃបិដក ភាគ ៧៩

វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ដែល​មិន​សៅហ្មង​ហើយ។
 [៤៦៥] ពួក​ធម៌​ប្រកបដោយ​កិលេស តើ​ដូចម្តេច។ អកុសល​ចិ​ត្តុ​ប្បា​ទ ១២ នេះ​ពួក​ធម៌​ប្រកបដោយ​កិលេស។ ពួក​ធម៌​ប្រាសចាក​កិលេស តើ​ដូចម្តេច។ កុសល​ក្នុង​ភូមិ ៤ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ប្រាសចាក​កិលេស។
 [៤៦៦] ពួក​ធម៌​ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង តើ​ដូចម្តេច។ កិលេស​ទាំងនោះ​ឯង ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង។ ពួក​ធម៌​គ្រាន់តែ​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​កិលេស តើ​ដូចម្តេច។ អកុសល​ក្រៅពី​នេះ វៀរតែ​កិលេស​ចេញ កុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​គ្រាន់តែ​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​កិលេស។ ពួក​ធម៌​មិន​គួរ​ដល់​សេចក្តី​សៅហ្មង មិន​គប្បី​ពោល​ថា ជា​កិលេស​ផង គួរ​ដល់​សេចក្តី​សៅហ្មង​ផង ថា​គ្រាន់តែ​គួរ​ដល់​សេចក្តី​សៅហ្មង តែ​មិនមែន​ជា​កិលេស​ផង​ឡើយ។
ថយ | ទំព័រទី ២៩០ | បន្ទាប់
ID: 637646562703022719
ទៅកាន់ទំព័រ៖