ព្រះត្រៃបិដក ភាគ ៧៩
ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយទស្សនៈក៏មាន មានហេតុមិនគួរលះដោយទស្សនៈក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ តើដូចម្តេច។ មោហៈប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មានហេតុមិនគួរលះដោយទស្សនៈ។
[៤៧៣] ពួកធម៌មានហេតុគួរលះដោយភាវនា តើដូចម្តេច។ ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ វៀរតែមោហៈ ដែលកើតឡើងក្នុងទីនុ៎ះចេញ នេះពួកធម៌មានហេតុគួរលះដោយភាវនា។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌មានហេតុគួរលះដោយភាវនាក៏មាន មានហេតុមិនគួរលះដោយភាវនាក៏មាន។ ពួកធម៌មានហេតុមិនគួរលះដោយភាវនា តើដូចម្តេច។
ID: 637646563688335161
ទៅកាន់ទំព័រ៖