ព្រះត្រៃបិដក ភាគ ៧៩
ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទប្រកបដោយវិចិកិច្ឆា មោហៈ ប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៤ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មានហេតុមិនគួរលះដោយភាវនា។
[៤៧៤] ពួកធម៌ប្រកបដោយវិតក្កៈ តើដូចម្តេច។ កាមាវចរកុសល និងអកុសល ចិត្តុប្បាទ ១១ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ២ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ១១ ខាងកិរិយា រូបាវចរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរបឋមជ្ឈាន ខាងកុសលផង ខាងវិបាកផង វៀរតែវិតក្កៈ ដែលកើតក្នុងទីនុ៎ះចេញ នេះពួកធម៌ប្រកបដោយវិតក្កៈ។ ពួកធម៌មិនមានវិតក្កៈ តើដូចម្តេច។ បញ្ចវិញ្ញាណ ២ រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង អារុប្បជ្ឈាន ៤ ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង វិតក្កៈផង រូបផង និព្វានផង នេះពួកធម៌មិនមានវិតក្កៈ។
ID: 637646563920991957
ទៅកាន់ទំព័រ៖