ព្រះត្រៃបិដក ភាគ ៧៩

 [៤៧៥] ពួក​ធម៌​ប្រកបដោយ​វិចារៈ តើ​ដូចម្តេច។ កាមាវចរ​កុសល និង​អកុសល ចិ​ត្តុ​ប្បា​ទ ១១ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ២ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ១១ខាង​កិរិយា រូបាវចរ​ឯក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ឯក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​វិចារៈ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​វិចារៈ។ ពួក​ធម៌​មិន​មាន​វិចារៈ តើ​ដូចម្តេច។ បញ្ច​វិញ្ញាណ ២ រូបាវចរ​តិក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​តិក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វិចារៈ​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​មាន​វិចារៈ។
 [៤៧៦] ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​សោមនស្ស ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​កិរិយា រូបាវចរ​ទុក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង
ថយ | ទំព័រទី ២៩៦ | បន្ទាប់
ID: 637646564162085198
ទៅកាន់ទំព័រ៖