ព្រះត្រៃបិដក ភាគ ៧៩

លោកុត្តរ​ទុក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​បីតិ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រព្រឹត្តទៅ​ជាមួយនឹង​បីតិ។ ពួក​ធម៌​មិន​មាន​បីតិ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ឧបេក្ខា ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៨ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ១១ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៧ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា រូបាវចរ​ទុក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ទុក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង បីតិ​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​មាន​បីតិ។
 [៤៧៧] ពួក​ធម៌​ប្រកបដោយ​បីតិ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​សោមនស្ស ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៥ ខាង​កិរិយា រូបាវចរ​ទុក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ទុក​តិក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​បីតិ​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​បីតិ។
ថយ | ទំព័រទី ២៩៧ | បន្ទាប់
ID: 637646564395523109
ទៅកាន់ទំព័រ៖