ព្រះត្រៃបិដក ភាគ ៧៩

ពួក​ធម៌​មិន​ប្រកបដោយ​បីតិ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ឧបេក្ខា ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៨ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ១១ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៧ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា រូបាវចរ​ទុក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ទុក​ទុក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង បីតិ​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ប្រកបដោយ​បីតិ។
 [៤៧៨] ពួក​ធម៌​ប្រកបដោយ​សុខៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​សោមនស្ស ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៤ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ៥ ខាង​កិរិយា រូបាវចរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​តិក​ចតុ​ក្ក​ជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​សុខៈ ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​សុខៈ។ ពួក​ធម៌​មិន​ប្រកបដោយ​សុខៈ តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ឧបេក្ខា ខាង​កាមាវចរ​កុសល
ថយ | ទំព័រទី ២៩៨ | បន្ទាប់
ID: 637646564606460137
ទៅកាន់ទំព័រ៖