ព្រះត្រៃបិដក ភាគ ៧៩

ចិ​ត្តុ​ប្បា​ទ ៨ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ១០ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៧ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា រូបាវចរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង សុខ​ផង រូប​ផង និព្វាន​ផង នេះ​ពួក​ធម៌​មិន​ប្រកបដោយ​សុខៈ។
 [៤៧៩] ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។ ចិ​ត្តុ​ប្បា​ទ ៤ ប្រកបដោយ​ឧបេក្ខា ខាង​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​អកុសល ចិ​ត្តុ​ប្បា​ទ ១០ ខាង​វិបាក​នៃ​កាមាវចរ​កុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​វិបាក​នៃ​អកុសល ចិ​ត្តុ​ប្បា​ទ ៦ ខាង​កិរិយា រូបាវចរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង លោកុត្តរ​ចតុត្ថជ្ឈាន ខាង​កុសល​ផង ខាង​វិបាក​ផង វៀរតែ​ឧបេក្ខា​ដែល​កើតឡើង​ក្នុង​ទីនុ៎ះ​ចេញ នេះ​ពួក​ធម៌​ប្រកបដោយ​ឧបេក្ខា។ ពួក​ធម៌​មិន​ប្រកបដោយ​ឧបេក្ខា តើ​ដូចម្តេច។
ថយ | ទំព័រទី ២៩៩ | បន្ទាប់
ID: 637646564831147689
ទៅកាន់ទំព័រ៖