ព្រះត្រៃបិដក ភាគ ៧៩
[៤] ការសង្គ្រោះរូបដោយចំណែក ២ គឺរូបជាឧបាទា និងរូបមិនមែនជាឧបាទា រូបជាឧបាទិន្ន និងរូបជាអនុបាទិន្ន រូបជាឧបាទិន្នុបាទានិយៈ និងរូបជាអនុបាទិន្នុបាទានិយៈ រូបជាសនិទស្សនៈ និងរូបជាអនិទស្សនៈ រូបជាសប្បដិឃៈ និងរូបជាអប្បដិឃៈ រូបជាឥន្ទ្រិយ និងរូបមិនមែនជាឥន្ទ្រិយ រូបជាមហាភូត និងរូបមិនមែនជាមហាភូត រូបជាវិញ្ញត្តិ និងរូបមិនមែនជាវិញ្ញត្តិ រូបជាចិត្តសមុដ្ឋាន និងរូបមិនមែនជាចិត្តសមុដ្ឋាន រូបកើតជាមួយនឹងចិត្ត និងរូបមិនកើតជាមួយនឹងចិត្ត រូបប្រព្រឹត្តទៅតាមចិត្ត និងរូបមិនប្រព្រឹត្តទៅតាមចិត្ត រូបខាងក្នុង និងរូបខាក្រៅ រូបគ្រោតគ្រាត និងរូបល្អិត រូបឆ្ងាយ និងរូបជិត។ រូបជាវត្ថុនៃចក្ខុសម្ផ័ស្ស និងរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស រូបជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។
ID: 637646477221747024
ទៅកាន់ទំព័រ៖