ព្រះត្រៃបិដក ភាគ ៧៩

មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬថា បុគ្គល​លិទ្ធ​ភ្លក្ស​ក្តី កំពុង​លិទ្ធ​ភ្លក្ស​ក្តី នឹង​លិទ្ធ​ភ្លក្ស​ក្តី គប្បី​លិទ្ធ​ភ្លក្ស​ក្តី នូវ​រស​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់​ដោយ​អណ្តាត​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ អណ្តាត​នុ៎ះ ហៅថា​ជិវ្ហា​ក៏បាន ថា​ជិវ្ហាយតនៈ​ក៏បាន ថា​ជិវ្ហា​ធាតុ​ក៏បាន ថា​ជិវ្ហិន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ជិវ្ហាយតនៈ។ រូប​ជា​ជិវ្ហាយតនៈ​នោះ តើ​ដូចម្តេច។ អណ្តាត​ណា គឺ​ប្រសាទ អាស្រ័យ​មហាភូត​ទាំង ៤ រាប់​ចូលក្នុង​អត្តភាព ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬថា​រស​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ បាន​ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី ក្នុង​អណ្តាត​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ អណ្តាត​នុ៎ះ ហៅថា​ជិវ្ហា​ក៏បាន ថា​ជិវ្ហាយតនៈ​ក៏បាន ថា​ជិវ្ហា​ធាតុ​ក៏បាន ថា​ជិវ្ហិន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​ជិវ្ហាយតនៈ។ រូប​ជា​ជិវ្ហាយតនៈ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៣០ | បន្ទាប់
ID: 637646483537385690
ទៅកាន់ទំព័រ៖