ព្រះត្រៃបិដក ភាគ ៧៩
ចិត្តុប្បាទ ៤ ប្រកបដោយសោមនស្ស ខាងកាមាវចរកុសល ចិត្តុប្បាទ ៦ ខាងអកុសល ចិត្តុប្បាទ ៦ ខាងវិបាកនៃកាមាវចរកុសល ចិត្តុប្បាទ ១ ខាងវិបាកនៃអកុសល ចិត្តុប្បាទ ៥ ខាងកិរិយា រូបាវចរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង លោកុត្តរតិកចតុក្កជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង ឧបេក្ខាផង រូបផង និព្វានផង នេះពួកធម៌មិនប្រកបដោយឧបេក្ខា។
[៤៨០] ពួកធម៌ជាកាមាវចរ តើដូចម្តេច។ កាមាវចរកុសល និងអកុសល វិបាកនៃកាមាវចរទាំងអស់ កាមាវចរកិរិយា និងអព្យាក្រឹត និងរូបទាំងអស់ នេះពួកធម៌ជាកាមាវចរ។ ពួកធម៌មិនមែនជាកាមាវចរ តើដូចម្តេច។ រូបាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជាកាមាវចរ។
[៤៨១] ពួកធម៌ជារូបាវចរ តើដូចម្តេច។ រូបាវចរចតុក្កបញ្ចកជ្ឈាន ខាងកុសលផង ខាងវិបាកផង ខាងកិរិយាផង នេះពួកធម៌ជារូបាវចរ។ ពួកធម៌មិនមែនជារូបាវចរ តើដូចម្តេច។ កាមាវចរ អរូបាវចរ អបរិយាបន្នៈ នេះពួកធម៌មិនមែនជារូបាវចរ។
ID: 637646565083491373
ទៅកាន់ទំព័រ៖