ព្រះត្រៃបិដក ភាគ ៧៩

 [៤៨២] ពួក​ធម៌​ជា​អរូបាវចរ តើ​ដូចម្តេច។ អា​រុ​ប្ប​ជ្ឈាន ៤ ខាង​កុសល​ផង ខាង​វិបាក​ផង ខាង​កិរិយា​ផង នេះ​ពួក​ធម៌​ជា​អរូបាវចរ។ ពួក​ធម៌​មិនមែន​ជា​អរូបាវចរ តើ​ដូចម្តេច។ កាមាវចរ រូបាវចរ អប​រិយា​បន្នៈ នេះ​ពួក​ធម៌​មិនមែន​ជា​អរូបាវចរ។
 [៤៨៣] ពួក​ធម៌​ជា​បរិ​យា​បន្នៈ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៣ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ និង​រូប​ទាំងអស់ នេះ​ពួក​ធម៌​ជា​បរិ​យា​បន្នៈ។ ពួក​ធម៌​ជា​អប​រិយា​បន្នៈ តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ​ផង សាមញ្ញ​ផល ៤ ផង និព្វាន​ផង នេះ​ពួក​ធម៌​ជា​អប​រិយា​បន្នៈ។
 [៤៨៤] ពួក​ធម៌​ជា​និយ្យានិកៈ (ធម៌​ជា​គ្រឿង​នាំ​សត្វ​ចេញ​ចាក​វដ្តៈ) តើ​ដូចម្តេច។ មគ្គ ៤ ជា​អប​រិយា​បន្នៈ នេះ​ពួក​ធម៌​ជា​និយ្យានិកៈ។ ពួក​ធម៌​ជា​អនិយ្យានិកៈ តើ​ដូចម្តេច។ កុសល និង​អកុសល​ក្នុង​ភូមិ ៣ វិបាក​ក្នុង​ភូមិ ៤ កិរិយា និង​អព្យាក្រឹត​ក្នុង​ភូមិ ៣ រូប និង​និព្វាន នេះ​ពួក​ធម៌​ជា​អនិយ្យានិកៈ។
ថយ | ទំព័រទី ៣០១ | បន្ទាប់
ID: 637646565361772686
ទៅកាន់ទំព័រ៖