ព្រះត្រៃបិដក ភាគ ៧៩
[៤៨៥] ពួកធម៌ទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រកបដោយទិដ្ឋិ ចិត្តុប្បាទ ២ ប្រកបដោយទោមនស្ស នេះពួកធម៌ទៀងក៏មាន មិនទៀងក៏មាន មគ្គ ៤ ជាអបរិយាបន្នៈ នេះពួកធម៌ទៀង។ ពួកធម៌មិនទៀង តើដូចម្តេច។ ចិត្តុប្បាទ ៤ ប្រាសចាកទិដ្ឋិ តែប្រកបដោយលោភៈ ចិត្តុប្បាទ ប្រកបដោយវិចិកិច្ឆា ចិត្តុប្បាទប្រកបដោយឧទ្ធច្ចៈ កុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៤ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ រូប និងនិព្វាន នេះពួកធម៌មិនទៀង។
[៤៨៦] ពួកធម៌ប្រកបដោយឧត្តរៈ (ការរើឡើងនូវខ្លួន) តើដូចម្តេច។ កុសល និងអកុសលក្នុងភូមិ ៣ វិបាកក្នុងភូមិ ៣ កិរិយា និងអព្យាក្រឹតក្នុងភូមិ ៣ និងរូបទាំងអស់ នេះពួកធម៌ប្រកបដោយឧត្តរៈ។ ពួកធម៌ជាអនុត្តរៈ តើដូចម្តេច។ មគ្គ ៤ ជាអបរិយាបន្នៈផង សាមញ្ញផល ៤ ផង និព្វានផង នេះពួកធម៌ជាអនុត្តរៈ។
ID: 637646565625835249
ទៅកាន់ទំព័រ៖