ព្រះត្រៃបិដក ភាគ ៧៩
អណ្តាតណា គឺប្រសាទ អាស្រ័យនូវមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា អណ្តាតណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងរសដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។ រូបជាជិវ្ហាយតនៈនោះ តើដូចម្តេច។ អណ្តាតណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស ព្រោះអាស្រ័យអណ្តាតណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។
ID: 637646483736291978
ទៅកាន់ទំព័រ៖