ព្រះត្រៃបិដក ភាគ ៧៩
ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា វេទនាកើតអំពីជីវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យនូវអណ្តាតណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី អណ្តាតនុ៎ះ ហៅថាជិវ្ហាក៏បាន ថាជិវ្ហាយតនៈក៏បាន ថាជិវ្ហាធាតុក៏បាន ថាជិវ្ហិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាជិវ្ហាយតនៈ។
[២០] រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬបុគ្គលបានពាល់ត្រូវហើយក្តី កំពុងពាល់ត្រូវក្តី នឹងពាល់ត្រូវក្តី គប្បីពាល់ត្រូវក្តី នូវផោដ្ឋព្វៈដែល
ID: 637646483967854458
ទៅកាន់ទំព័រ៖