ព្រះត្រៃបិដក ភាគ ៧៩
មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ដោយកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាពដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬផោដ្ឋព្វៈ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថា កាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព
ID: 637646484180510644
ទៅកាន់ទំព័រ៖