ព្រះត្រៃបិដក ភាគ ៧៩
ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថាកាយណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ បានខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងផោដ្ឋព្វៈដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ កាយនុ៎ះ ហៅថាកាយក៏បាន ថាកាយាយតនៈក៏បាន ថាកាយធាតុក៏បាន ថាកាយិន្ទ្រិយក៏បាន ថាលោកក៏បាន ថាទ្វារក៏បាន ថាសមុទ្ទក៏បាន ថាបណ្ឌរៈក៏បាន ថាខេត្តក៏បាន ថាវត្ថុក៏បាន ថាត្រើយអាយក៏បាន ថាស្រុកទំនេរក៏បាន នេះរូបជាកាយាយតនៈ។ រូបជាកាយាយតនៈនោះ តើដូចម្តេច។ កាយណា គឺប្រសាទ អាស្រ័យមហាភូតទាំង ៤ រាប់ចូលក្នុងអត្តភាព ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬថា កាយសម្ផ័ស្សប្រារព្ធនូវផោដ្ឋព្វៈ កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យកាយណា ។បេ។ វេទនា កើតអំពីកាយសម្ផ័ស្ស ប្រារព្ធនូវផោដ្ឋព្វៈ ព្រោះអាស្រ័យកាយណា។បេ។ សញ្ញា។បេ។ ចេតនា។ បេ។ កាយវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។
ID: 637646484367073194
ទៅកាន់ទំព័រ៖