ព្រះត្រៃបិដក ភាគ ៧៩

កា​យស​ម្ផ័ស្ស មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​កាយ​ណា វេទនា​កើតអំពី​កា​យស​ម្ផ័ស្ស មាន​ផោដ្ឋព្វៈ​ជា​អារម្មណ៍ ព្រោះ​អាស្រ័យ​កាយ​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ កាយវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី កាយ​នុ៎ះ ហៅថា​កាយ​ក៏បាន ថា​កាយាយតនៈ​ក៏បាន ថា​កាយ​ធាតុ​ក៏បាន ថា​កាយិន្ទ្រិយ​ក៏បាន ថា​លោក​ក៏បាន ថា​ទ្វារ​ក៏បាន ថា​សមុទ្ទ​ក៏បាន ថា​បណ្ឌ​រៈ​ក៏បាន ថា​ខេត្ត​ក៏បាន ថា​វត្ថុ​ក៏បាន ថា​ត្រើយអាយ​ក៏បាន ថា​ស្រុក​ទំនេរ​ក៏បាន នេះ​រូប​ជា​កាយាយតនៈ។
 [២១] រូប​ជា​រូបាយតនៈ​នោះ តើ​ដូចម្តេច។ រូប​ណា គឺ​ពណ៌​អាស្រ័យ​មហាភូត​ទាំង ៤ ជា​វត្ថុ​ដែល​អាច​ឃើញ​បាន ប្រកបដោយ​ការ​ប៉ះពាល់ ជា​ពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង បៃតង ពណ៌​ដូច​ពន្លក​ស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូល​ត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំ​ដៅ​ថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌​មណ្ឌល​ព្រះចន្ទ
ថយ | ទំព័រទី ៣៥ | បន្ទាប់
ID: 637646484627698218
ទៅកាន់ទំព័រ៖