ព្រះត្រៃបិដក ភាគ ៧៩

ពណ៌​មណ្ឌល​ព្រះអាទិត្យ ពណ៌​រូប​ផ្កាយ ពណ៌​មណ្ឌល​កញ្ចក់ ពណ៌​កែវមណី ស័ង្ខ កែវ​មុក្តា និង​កែវពិទូរ្យ ពណ៌​មាស និង​ពណ៌​ប្រាក់ ឬថា​វត្ថុ​ណាមួយ​សូម្បី​ដទៃ ដែល​ជា​រូប​មាន​ពណ៌ អាស្រ័យ​មហាភូត​ទាំង ៤ ជា​វត្ថុ​អាច​ឃើញ​បាន ប្រកបដោយ​ការ​ប៉ះពាល់ ឬថា បុគ្គល​ឃើញ​ហើយ​ក្តី កំពុង​ហើយ​ក្តី នឹង​ហើយ​ក្តី គប្បី​ហើយ​ក្តី នូវ​រូប​ណា ដែល​ប្រកបដោយ​ការ​ឃើញ​បាន ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ដោយ​ចក្ខុ​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ រូប​នុ៎ះ ហៅថា​រូប​ក៏បាន ថា​រូបាយតនៈ​ក៏បាន ថា​រូបធាតុ​ក៏បាន នេះ​រូប​ជា​រូបាយតនៈ។ រូប​ជា​រូបាយតនៈ​នោះ តើ​ដូចម្តេច។ រូប​ណា គឺ​ពណ៌ អាស្រ័យ​មហាភូត​ទាំង ៤ ជា​វត្ថុ​ដែល​អាច​ឃើញ​បាន ទាំង​ប្រកបដោយ​ការ​ប៉ះពាល់ ជា​ពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌​ដូច​ពន្លក​ស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូល​ត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំ​ដៅ​ថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ផ្សែង ធូលី ពណ៌​មណ្ឌល​ព្រះចន្ទ ពណ៌​មណ្ឌល​ព្រះអាទិត្យ ពណ៌​ពួក​រូប​ផ្កាយ ពណ៌​មណ្ឌល​កញ្ចក់ ពណ៌
ថយ | ទំព័រទី ៣៦ | បន្ទាប់
ID: 637646484839729425
ទៅកាន់ទំព័រ៖