ព្រះត្រៃបិដក ភាគ ៧៩
ឬវត្ថុណាមួយសូម្បីដទៃ ដែលជារូបមានពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា រូបណា ដែលអាចឃើញបាន ប៉ះពាល់បាន ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះភ្នែកដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ រូបនុ៎ះ ហៅថារូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។ រូបជារូបាយតនៈនោះ តើដូចម្តេច។ រូបណា គឺពណ៌ អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ជាពណ៌ខៀវ លឿង ក្រហម ស ខ្មៅ ហង្សបាទ ដាំដែង ពណ៌បៃតង ពណ៌ដូចពន្លកស្វាយ វែង ខ្លី តូច ធំ មូល សំប៉ែត មូលត្លុំ ៤ ជ្រុង ៦ ជ្រុង ៨ ជ្រុង ១៦ ជ្រុង ទំនាប ទួល ស្រមោល កំដៅថ្ងៃ ភ្លឺ ងងឹត ពពក ផែនដី ធូលី ផ្សែង ពណ៌មណ្ឌលព្រះចន្ទ ពណ៌មណ្ឌលព្រះអាទិត្យ ពណ៌ពួករូបផ្កាយ ពណ៌មណ្ឌលកញ្ចក់ ពណ៌កែវមណី ស័ង្ខ មុក្តា កែវពិទូរ្យ ពណ៌មាស និងប្រាក់
ID: 637646485242854428
ទៅកាន់ទំព័រ៖