ព្រះត្រៃបិដក ភាគ ៧៩
ឬវត្ថុណាមួយ ជារូបមានពណ៌អាស្រ័យមហាភូតទាំង ៤ ជាវត្ថុអាចឃើញបាន ប៉ះពាល់បាន ឬថា ចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យភ្នែក។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស ប្រារព្ធនូវរូបណា ព្រោះអាស្រ័យភ្នែក។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ អាស្រ័យភ្នែកណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ វេទនាកើតអំពីចក្ខុសម្ផ័ស្ស មានរូបជាអារម្មណ៍ ព្រោះអាស្រ័យភ្នែកណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ចក្ខុវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រូបនុ៎ះ ហៅថា រូបក៏បាន ថារូបាយតនៈក៏បាន ថារូបធាតុក៏បាន នេះរូបជារូបាយតនៈ។
ID: 637646485439460101
ទៅកាន់ទំព័រ៖