ព្រះត្រៃបិដក ភាគ ៧៩

 [២២] រូប ជា​សទ្ទាយតនៈ​នោះ តើ​ដូចម្តេច។ សំឡេង​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន ប្រកបដោយ​ការ​ប៉ះពាល់ គឺ​សំឡេង​ស្គរ សំឡេង​សំភោរ សំឡេង​ស័ង្ខ សំឡេង​ស្គរជ័យ សំឡេង​ច្រៀង សំឡេង​ប្រគំ សំឡេង​រនាត សំឡេង​ទះដៃ សំឡេង​ខ្ទារ​ខ្ទរ​នៃ​ពួក​សត្វ សំឡេង​ពួក​ធាតុ​ប៉ះពាល់​គ្នា សំឡេង​ខ្យល់ សំឡេង​ទឹក សំឡេង​មនុស្ស សំឡេង​អមនុស្ស ឬសំឡេង​ណាមួយ​សូម្បី​ដទៃ ដែល​អាស្រ័យ​មហាភូត​ទាំង ៤ មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬបុគ្គល​ស្តាប់​ហើយ​ក្តី កំពុង​ស្តាប់​ក្តី គប្បី​ស្តាប់​ក្តី នូវ​សំឡេង​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប៉ះពាល់​បាន​ដោយ​ត្រចៀក ដែល​មិន​អាច​ឃើញ​បាន តែ​ប៉ះពាល់​បាន សំឡេង​នុ៎ះ ហៅ​ថា​សទ្ទៈ​ក៏បាន ថា​សទ្ទាយតនៈ​ក៏បាន ថា​សទ្ទ​ធាតុ​ក៏បាន នេះ​រូប​ជា​សទ្ទាយតនៈ។ រូប​ជា​សទ្ទាយតនៈ​នោះ តើ​ដូចម្តេច។ សំឡេង​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប៉ះពាល់​បាន គឺ​សូរ​ស្គរធំ សូរ​សំភោរ សូរ​ស័ង្ខ សូរ​ស្គរជ័យ សំឡេង​ច្រៀង សូរ​ប្រគំ សូរ​រនាត សូរ​ទះដៃ សូរ​ខ្ទារ​ខ្ទរ​នៃ​ពួក​សត្វ សូរ​ធាតុ​ទង្គិច​គ្នា សូរ​ខ្យល់
ថយ | ទំព័រទី ៤០ | បន្ទាប់
ID: 637646485658479453
ទៅកាន់ទំព័រ៖