ព្រះត្រៃបិដក ភាគ ៧៩
សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន ថាសទ្ទធាតុក៏បាន នេះរូបជាសទ្ទាយតនៈ។ រូបជាសទ្ទាយតនៈនោះ តើដូចម្តេច។ សំឡេងណា អាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺសូរស្គរធំ សូរសំភោរ សូរស័ង្ខ សូរស្គរជ័យ សំឡេងច្រៀង សូរប្រគំ សូររនាត សូរទះដៃ សូរខ្ទារខ្ទរនៃពួកសត្វ សូរពួកធាតុទង្គិចគ្នា សូរខ្យល់ សូរទឹក សំឡេងមនុស្ស សំឡេងអមនុស្ស ឬថា សូរសព្ទណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬសំឡេងណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះត្រចៀក ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ សូរសព្ទនុ៎ះ ហៅថាសទ្ទៈក៏បាន ថាសទ្ទាយតនៈក៏បាន
ID: 637646485913792066
ទៅកាន់ទំព័រ៖