ព្រះត្រៃបិដក ភាគ ៧៩

ថា​សទ្ទ​ធាតុ​ក៏បាន នេះ​រូប​ជា​សទ្ទាយតនៈ។ រូប​ជា​សទ្ទាយតនៈ​នោះ តើ​ដូចម្តេច។ សំឡេង​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​សូរ​ស្គរធំ សូរ​សំភោរ សូរ​ស័ង្ខ សូរ​ស្គរជ័យ សំឡេង​ច្រៀង សូរ​រនាត សូរ​ប្រគំ សូរ​ទះដៃ សូរ​ខ្ទារ​ខ្ទរ​នៃ​ពួក​សត្វ សូរ​ពួក​ធាតុ​ទង្គិច​គ្នា សូរ​ខ្យល់ សូរ​ទឹក សំឡេង​មនុស្ស សំឡេង​អមនុស្ស ឬថា សូរសព្ទ​ណាមួយ​សូម្បី​ដទៃ ដែល​អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬសោ​តសម្ផ័​ស្ស ប្រារព្ធ​នូវ​សំឡេង​ណា កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​ត្រចៀក​ណា។បេ។ វេទនា​កើតអំពី​សោ​តសម្ផ័​ស្ស ប្រារព្ធ​សំឡេង​ណា ព្រោះ​អាស្រ័យ​ត្រចៀក។បេ។ សញ្ញា។បេ។ចេតនា។បេ។ សោតវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី។បេ។ សោ​តសម្ផ័​ស្ស មានសម្លេង​ជា​អារម្មណ៍ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​ត្រចៀក​ណា។បេ។ វេទនា​កើតអំពី​សោ​តសម្ផ័​ស្ស មានសម្លេង​ជា​អារម្មណ៍ ព្រោះ​អាស្រ័យ​ត្រចៀក​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។
ថយ | ទំព័រទី ៤២ | បន្ទាប់
ID: 637646486116604481
ទៅកាន់ទំព័រ៖