ព្រះត្រៃបិដក ភាគ ៧៩

សោតវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី សូរសព្ទ​នុ៎ះ ហៅថា សទ្ទៈ​ក៏បាន ថា​សទ្ទាយតនៈ​ក៏បាន ថា សទ្ទ​ធាតុ​ក៏បាន នេះ​រូប​ជា​សទ្ទាយតនៈ។
 [២៣] រូប​ជា​គន្ធាយតនៈ​នោះ តើ​ដូចម្តេច។ ក្លិន​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​ក្លិន​មើម ក្លិន​ខ្លឹម ក្លិន​សំបក ក្លិន​ស្លឹក ក្លិន​ផ្កា ក្លិន​ផ្លែ ក្លិន​គ្រឿង​ស្រស់ ក្លិន​ពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិន​ណាមួយ​សូម្បី​ដទៃ ដែល​អាស្រ័យ​មហាភូត​ទាំង ៤ មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬបុគ្គល​ធុំ​ហើយ​ក្តី កំពុង​ធុំ​ក្តី នឹង​ធុំ​ក្តី គប្បី​ធុំ​ក្តី នូវ​ក្លិន​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់​ដោយ​ច្រមុះ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ក្លិន​នុ៎ះ ហៅ​ថា​គន្ធៈ​ក៏បាន ថា​គន្ធាយតនៈ​ក៏បាន ថា​គន្ធ​ធាតុ​ក៏បាន នេះ​រូប​ជា​គន្ធាយតនៈ។
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 637646486367854406
ទៅកាន់ទំព័រ៖