ព្រះត្រៃបិដក ភាគ ៧៩

រូប​ជា​គន្ធាយតនៈ​នោះ តើ​ដូចម្តេច។ ក្លិន​ណា ដែល​អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​ក្លិន​មើម ក្លិន​ខ្លឹម ក្លិន​សំបក ក្លិន​ស្លឹក ក្លិន​ផ្កា ក្លិន​ផ្លែ ក្លិន​គ្រឿង​ស្រស់ ក្លិន​ពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិន​ណាមួយ​សូម្បី​ដទៃ ដែល​អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬច្រមុះ​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់ ក្តី ចំពោះ​ក្លិន​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ក្លិន​នុ៎ះ ហៅ​ថា​គន្ធៈ​ក៏បាន ថា​គន្ធាយតនៈ​ក៏បាន ថា​គន្ធ​ធាតុ​ក៏បាន នេះ​រូប​ជា​គន្ធាយតនៈ។ រូប​ជា​គន្ធាយតនៈ​នោះ តើ​ដូចម្តេច។ ក្លិន​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​ក្លិន​មើម ក្លិន​ខ្លឹម ក្លិន​សំបក ក្លិន​ស្លឹក ក្លិន​ផ្កា ក្លិន​ផ្លែ ក្លិន​គ្រឿង​ស្រស់ ក្លិន​ពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិន​ណាមួយ​សូម្បី​ដទៃ ដែល​អាស្រ័យ​មហាភូត​ទាំង ៤
ថយ | ទំព័រទី ៤៤ | បន្ទាប់
ID: 637646486613948169
ទៅកាន់ទំព័រ៖