ព្រះត្រៃបិដក ភាគ ៧៩
ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ មួយទៀត ក្លិនណាដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះច្រមុះ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ក្លិននុ៎ះ ហៅថាគន្ធៈក៏បាន ថាគន្ធាយតនៈក៏បាន ថាគន្ធធាតុក៏បាន នេះរូបជាគន្ធាយតនៈ។ រូបជាគន្ធាយតនៈនោះ តើដូចម្តេច។ ក្លិនណា អាស្រ័យមហាភូតទាំង ៤ ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ គឺក្លិនមើម ក្លិនខ្លឹម ក្លិនសំបក ក្លិនស្លឹក ក្លិនផ្កា ក្លិនផ្លែ ក្លិនគ្រឿងស្រស់ ក្លិនពុល ក្លិនក្រអូប ក្លិនស្អុយ ឬក្លិនណាមួយសូម្បីដទៃ ដែលអាស្រ័យមហាភូតទាំង ៤ មិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ឬឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យច្រមុះ។បេ។ វេទនាកើតអំពីឃានសម្ផ័ស្ស ប្រារព្ធនូវក្លិនណា ព្រោះអាស្រ័យច្រមុះ។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណកើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ឃានសម្ផ័ស្ស មានក្លិនជាអារម្មណ៍
ID: 637646486803635671
ទៅកាន់ទំព័រ៖