ព្រះត្រៃបិដក ភាគ ៧៩

កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ព្រោះ​អាស្រ័យ​ច្រមុះ​ណា។បេ។ វេទនា​កើតអំពី​ឃាន​សម្ផ័​ស្ស មាន​ក្លិន​ជា​អារម្មណ៍ ព្រោះ​អាស្រ័យ​ច្រមុះ​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ឃានវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី ក្លិន​នុ៎ះ ហៅ​ថា​គន្ធៈ​ក៏បាន ថា​គន្ធាយតនៈ​ក៏បាន ថា​គន្ធ​ធាតុ​ក៏បាន នេះ​រូប​ជា​គន្ធាយតនៈ។
 [២៤] រូប​ជារ​សាយ​តនៈ​នោះ តើ​ដូចម្តេច។ រសជាតិ​ណា អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​រស​មើម រស​ដើម រស​សំបក រស​ស្លឹក រស​ផ្កា រស​ផ្លែ រសជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រស​លាយ​ជូរ ចត់ ឆ្ងាញ់ មិន​ឆ្ងាញ់ ឬរស​ណាមួយ​សូម្បី​ដទៃ អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន
ថយ | ទំព័រទី ៤៦ | បន្ទាប់
ID: 637646487025510721
ទៅកាន់ទំព័រ៖