ព្រះត្រៃបិដក ភាគ ៧៩

អាស្រ័យ​មហាភូត​ទាំង ៤ មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​រស​មើម រស​ដើម រស​សំបក រស​ស្លឹក រស​ផ្កា រស​ផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រស​លាយ​ជូរ ចត់ ឆ្ងាញ់ មិន​ឆ្ងាញ់ ឬរស​ណាមួយ​សូម្បី​ដទៃ អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ឬរស​ណា​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ខ្ទាំងខ្ទប់​ហើយ​ក្តី កំពុង​ខ្ទាំងខ្ទប់​ក្តី នឹង​ខ្ទាំងខ្ទប់​ក្តី គប្បី​ខ្ទាំងខ្ទប់​ក្តី ចំពោះ​អណ្តាត​ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ រសជាតិ​នុ៎ះ ហៅថា​រស​ក៏បាន ថា​រសាយតនៈ​ក៏បាន ថា​រសធាតុ​ក៏បាន នេះ​រូប​ជារ​សាយ​តនៈ។ រូប​ជារ​សាយ​តនៈ​នោះ តើ​ដូចម្តេច។ រស​ណា​អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ គឺ​រស​មើម រស​ដើម រស​សំបក រស​ស្លឹក រស​ផ្កា រស​ផ្លែ ជូរ ផ្អែម ល្វីង ហឹរ ប្រៃ ខារ រស​លាយ​ជូរ ចត់ ឆ្ងាញ់ មិន​ឆ្ងាញ់ ឬរស​ណាមួយ​សូម្បី​ដទៃ អាស្រ័យ​មហាភូត​ទាំង ៤ ដែល​មិន​អាច​ឃើញ​បាន
ថយ | ទំព័រទី ៤៨ | បន្ទាប់
ID: 637646487422854515
ទៅកាន់ទំព័រ៖