ព្រះត្រៃបិដក ភាគ ៧៩
តែប្រកបដោយការប៉ះពាល់ មួយទៀត ជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរស កើតហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនា កើតអំពីជិវ្ហាសម្ផ័ស្ស ប្រារព្ធនូវរសណា ព្រោះអាស្រ័យអណ្តាត។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី។បេ។ ជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី ព្រោះអាស្រ័យអណ្តាតណា។បេ។ វេទនាកើតអំពីជិវ្ហាសម្ផ័ស្ស មានរសជាអារម្មណ៍ ព្រោះអាស្រ័យអណ្តាតណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ ជិវ្ហាវិញ្ញាណ កើតឡើងហើយក្តី កំពុងកើតក្តី នឹងកើតក្តី គប្បីកើតក្តី រសជាតិនុ៎ះ ហៅថារសក៏បាន ថារសាយតនៈក៏បាន ថារសធាតុក៏បាន នេះរូបជារសាយតនៈ។
[២៥] រូបជាឥត្ថិន្ទ្រិយនោះ តើដូចម្តេច។ ទ្រង់ទ្រាយជាស្រី គ្រឿងចំណាំជាស្រី កិរិយាជាស្រី អាការជាស្រី លំនាំជាស្រី ភាពជាស្រី ណា របស់ស្រី នេះរូបជាឥត្ថិន្ទ្រិយ។
ID: 637646487663167687
ទៅកាន់ទំព័រ៖