ព្រះត្រៃបិដក ភាគ ៧៩

នៃ​ចេតនា ដែល​កើតអំពី​កា​យស​ម្ផ័ស្ស។បេ។ នៃ​កាយវិញ្ញាណ និង​រូប​មិនមែន​ជា​អារម្មណ៍​នៃ​កាយវិញ្ញាណ។ រូប​ជា​ចក្ខា​យតនៈ និង​រូប​មិនមែន​ជា​ចក្ខា​យតនៈ រូប​ជា​សោតាយតនៈ និង​រូប​មិនមែន​ជា​សោតាយតនៈ រូប​ជា​ឃានាយតនៈ។បេ។ ជា​ជិវ្ហាយតនៈ។បេ។ ជា​កាយាយតនៈ និង​រូប​មិនមែន​ជា​កាយាយតនៈ រូប​ជា​រូបាយតនៈ និង​រូប​មិនមែន​ជា​រូបាយតនៈ រូប​ជា​សទ្ទាយតនៈ។បេ។ ជា​គន្ធាយតនៈ។បេ។ ជារ​សាយ​តនៈ។បេ។ ជា​ផោដ្ឋព្វា​យតនៈ និង​រូប​មិនមែន​ជា​ផោដ្ឋព្វា​យតនៈ។ រូប​ជា​ចក្ខុ​ធាតុ និង​រូប​មិនមែន​ជា​ចក្ខុ​ធាតុ រូប​ជា​សោត​ធាតុ។បេ។ ជា​ឃាន​ធាតុ។បេ។ ជា​ជិវ្ហា​ធាតុ។បេ។ ជា​កាយ​ធាតុ និង​រូប​មិនមែន​ជា​កាយ​ធាតុ រូប​ជា​រូបធាតុ និង​រូប​មិនមែន​ជា​រូបធាតុ រូប​ជា​សទ្ទ​ធាតុ។បេ។ ជា​គន្ធ​ធាតុ។បេ។ ជា​រសធាតុ។បេ។ ជា​ផោដ្ឋព្វ​ធាតុ និង​រូប​មិនមែន​ជា​ផោដ្ឋព្វ​ធាតុ។ រូប​ជា​ចក្ខុន្ទ្រិយ និង​រូប​មិនមែន​ជា​ចក្ខុន្ទ្រិយ រូប​ជា​សោ​តិ​ន្ទ្រិយ។បេ។ ជា​ឃា​និ​ន្ទ្រិយ។បេ។ ជា​ជិវ្ហិន្ទ្រិយ។បេ។
ថយ | ទំព័រទី ៥ | បន្ទាប់
ID: 637646477641122023
ទៅកាន់ទំព័រ៖