ព្រះត្រៃបិដក ភាគ ៧៩

 [២៦] រូប​ជា​បុរិ​សិន្ទ្រិយ​នោះ តើ​ដូចម្តេច។ ទ្រង់ទ្រាយ​ជា​ប្រុស គ្រឿង​ចំណាំ​ជា​ប្រុស កិរិយា​ជា​ប្រុស អាការ​ជា​ប្រុស លំនាំ​ជា​ប្រុស ភាពជា​ប្រុស ណា របស់​ប្រុស នេះ​រូប​ជា​បុរិ​សិន្ទ្រិយ។
 [២៧] រូប​ជា​ជីវិតិន្ទ្រិយ​នោះ តើ​ដូចម្តេច។ អាយុ ការឋិតនៅ ការរស់នៅ​យឺនយូរ ការរស់នៅ ការ​រំកិល​ទៅ ការប្រព្រឹត្តិ​ទៅ ការ​រក្សា​នូវ​រូបធម៌​ទាំងនោះ គឺ​ជីវិត ជីវិតិន្ទ្រិយ ណា នេះ​រូប​ជា​ជីវិតិន្ទ្រិយ។
 [២៨] រូប​ជា​កាយវិញ្ញត្តិ​នោះ តើ​ដូចម្តេច។ ការ​ទប់​កាយ ការ​គាំទ្រ​កាយ ការ​ទប់ទល់​កាយ ការ​កំរើក​កាយ អាការ​ញ៉ាំង​កាយ​ឲ្យ​កំរើក ភាព​ញ៉ាំង​កាយ​ឲ្យ​កំរើក ណា នៃ​បុគ្គល​មានចិត្តជា​កុសល​ក្តី មានចិត្តជា​អកុសល​ក្តី មានចិត្តជា​អព្យាក្រឹត​ក្តី កាល​ឈានទៅមុខ​ក្តី ឈាន​ទៅ​ក្រោយ​ក្តី សំឡឹង​មើល​ក្តី ក្រឡេក​មើល​ក្តី បត់​ចូល​ក្តី លា​ចេញ​ក្តី នេះ​រូប​ជា​កាយវិញ្ញត្តិ។
 [២៩] រូប​ជា​វចី​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ វាចា ការ​បន្លឺ​គន្លង​ពាក្យ ការ​ពោល ការ​គឹកកង កម្ម​គឺ​ការ​គឹកកង គឺ​វាចា វចីភេទ ណា នៃ​បុគ្គល​មានចិត្តជា​កុសល​ក្តី មានចិត្តជា​អកុសល​ក្តី
ថយ | ទំព័រទី ៥០ | បន្ទាប់
ID: 637646487946135784
ទៅកាន់ទំព័រ៖