ព្រះត្រៃបិដក ភាគ ៧៩

មានចិត្តជា​អព្យាក្រឹត​ក្តី នេះ​ហៅថា​វាចា គឺ​ការ​កំរើក​សំដី ការ​ញ៉ាំង​សំដី​ឲ្យ​កំរើក ភាព​នៃ​ការ​ញ៉ាំង​សំដី​ឲ្យ​កំរើក នេះ​រូប​ជា​វចី​វិញ្ញត្តិ។
 [៣០] រូប​ជា​អាកាសធាតុ​នោះ តើ​ដូចម្តេច។ កន្លែង​ដែល​មិន​អាច​ភ្ជួរ​រាស់​បាន អាកាស ទី​ឥត​ទើស ទី​អាកាស ទី​ចន្លោះ វាល​ដែល​មិន​ប៉ះពាល់​ដោយ​មហាភូត​ទាំង ៤ ណា នេះ​រូប​ជា​អាកាសធាតុ។
 [៣១] រូប​ជា​រូប​ស្ស​លហុ​តា​នោះ តើ​ដូចម្តេច។ ការ​រហ័សរហួន ការប្រែប្រួល​រហ័ស ការ​មិនយឺត​យូរ ការ​មិន​បង្អង់​ណ នៃ​រូប នេះ​រូប​ជា​រូប​ស្ស​លហុ​តា។
 [៣២] រូប​ជា​រូប​ស្ស​មុទុតា​នោះ តើ​ដូចម្តេច។ ការ​ទន់ ភាព​ទន់ ការ​មិន​រឹង ការ​មិន​ស្តូកស្តឹង ណា​នៃ​រូប នេះ​រូប​ជា​រូប​ស្ស​មុទុតា។
 [៣៣] រូប​ជា​រូប​ស្ស​កម្ម​ញ្ញ​តា​នោះ តើ​ដូចម្តេច។ ភាព​នៃ​រូប​គួរ​ដល់​ការងារ ការ​ធ្វើការងារ​បាន ភាព​គួរ​ធ្វើការងារ​បាន​ណា នេះ​រូប​ជា​រូប​ស្ស​កម្ម​ញ្ញ​តា។
ថយ | ទំព័រទី ៥១ | បន្ទាប់
ID: 637646488248948938
ទៅកាន់ទំព័រ៖