ព្រះត្រៃបិដក ភាគ ៧៩

 [៣៤] រូប​ជា​រូប​ស្ស​ឧប​ចយៈ​នោះ តើ​ដូចម្តេច។ ការ​សន្សំ​ណា នៃ​ពួក​អាយតនៈ នោះ​ជា​រូប​ស្ស​ឧប​ចយៈ នេះ​រូប​ជា​រូប​ស្ស​ឧប​ចយៈ។
 [៣៥] រូប​ជា​រូប​ស្ស​សន្តតិ​នោះ តើ​ដូចម្តេច។ ការ​កកើត​ណា​នៃ​រូប នោះ​ជា​រូប​ស្ស​សន្តតិ គឺ​ការ​តរូប នេះ​រូប​ជា​រូប​ស្ស​សន្តតិ។
 [៣៦] រូប​ជា​រូប​ស្ស​ជរ​តា​នោះ តើ​ដូចម្តេច។ ជរា សេចក្តី​គ្រាំគ្រា ការ​បាក់ធ្មេញ សក់ស្កូវ ស្បែក​ជ្រីវ ការ​ថយ​អាយុ ការ​ចាស់ទុំ​នៃ​ពួក​ឥន្ទ្រិយ​ណា​នៃ​រូប នេះ​រូប​ជា​រូប​ស្ស​ជរ​តា។
 [៣៧] រូប​ជា​រូប​ស្ស​អនិច្ចតា​នោះ តើ​ដូចម្តេច។ ការ​អស់​ទៅ ការ​សូន្យ​ទៅ ការ​បែកធ្លាយ ការ​បាក់បែក ការ​មិន​ទៀង ការបាត់បង់​ណា​នៃ​រូប នេះ​រូប​ជា​រូប​ស្ស​អនិច្ចតា។
 [៣៨] រូប​ជា​កព​ឡិង្កា​រា​ហារ​នោះ តើ​ដូចម្តេច។ បាយ នំ សដូវ ត្រី សាច់ ទឹកដោះស្រស់ ទឹកដោះជូរ ទឹកដោះ​រាវ ទឹកដោះខាប់ ប្រេង ទឹកឃ្មុំ ទឹកអំពៅ ឬរូប​ណាមួយ សូម្បី​ដទៃ
ថយ | ទំព័រទី ៥២ | បន្ទាប់
ID: 637646488577385794
ទៅកាន់ទំព័រ៖