ព្រះត្រៃបិដក ភាគ ៧៩

គឺជា​របស់​សម្រាប់​ស៊ីក្នុង​មាត់ ទំពា​ដោយ​ធ្មេញ លេប​ចូលក្នុង​បំពង់ក ច្រក​ក្នុង​ផ្ទៃ នៃ​ពួក​សត្វ​នោះៗ ក្នុង​ជន​បទ​ណាៗ ឬ​ពួក​សត្វ​ញ៉ាំង​អត្តភាព​ឲ្យ​ប្រព្រឹត្តទៅ ដោយ​ឱជា​ណា នេះ​រូប​ជា​កព​ឡិង្កា​រា​ហារ។

រូប​ទាំងនេះ ជា​ឧបា​ទា។
ចប់ ឧបា​ទា​ភា​ជនីយៈ។
ចប់ បឋម​ភាណវារៈ ក្នុង​រូ​បក័​ណ្ឌ។


 [៣៩] រូប​មិនមែន​ជា​ឧបា​ទា​នោះ តើ​ដូចម្តេច។ ផោដ្ឋព្វា​យតនៈ អាបោធាតុ។
 [៤០] រូប​ជា​ផោដ្ឋព្វា​យតនៈ​នោះ តើ​ដូចម្តេច។ រូប​ជា​បឋវីធាតុ តេជោធាតុ វាយោធាតុ ជា​រូប​រឹង ទន់ ល្អិត គ្រោតគ្រាត មាន​សម្ផ័​ស្ស​ជា​សុខ មាន​សម្ផ័​ស្ស​ជា​ទុក្ខ ជា​រូប​ធ្ងន់ រូប​ស្រាល បុគ្គល​ពាល់ត្រូវ​ហើយ​ក្តី កំពុង​ពាល់ត្រូវ​ក្តី នឹង​ពាល់ត្រូវ​ក្តី គប្បី​ពាល់ត្រូវ​ក្តី នូវ​ផ្សព្វ​ណា ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់​ដោយ​កាយ ដែល​មិន​អាច​ឃើញ​បាន តែ​ប្រកបដោយ​ការ​ប៉ះពាល់ ផ្សព្វ​នុ៎ះ ហៅថា​ផោដ្ឋព្វៈ​ក៏បាន
ថយ | ទំព័រទី ៥៣ | បន្ទាប់
ID: 637646488945041984
ទៅកាន់ទំព័រ៖