ព្រះត្រៃបិដក ភាគ ៧៩
ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល ឬកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ចំពោះផ្សព្វណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ វាយោធាតុ ជារូបរឹង ទន់ ល្អិត គ្រោតគ្រាត មានសម្ផ័ស្សជាសុខ មានសម្ផ័ស្សជាទុក្ខ ជារូបធ្ងន់ រូបស្រាល ឬផោដ្ឋព្វៈណា ដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ខ្ទាំងខ្ទប់ហើយក្តី កំពុងខ្ទាំងខ្ទប់ក្តី នឹងខ្ទាំងខ្ទប់ក្តី គប្បីខ្ទាំងខ្ទប់ក្តី ក្នុងកាយដែលមិនអាចឃើញបាន តែប្រកបដោយការប៉ះពាល់ ផ្សព្វនុ៎ះ ហៅថាផោដ្ឋព្វៈក៏បាន ថាផោដ្ឋព្វាយតនៈក៏បាន ថាផោដ្ឋព្វធាតុក៏បាន នេះរូបជាផោដ្ឋព្វាយតនៈ។ រូបជាផោដ្ឋព្វាយតនៈនោះ តើដូចម្តេច។ រូបជាបឋវីធាតុ តេជោធាតុ
ID: 637646489148635679
ទៅកាន់ទំព័រ៖