ព្រះត្រៃបិដក ភាគ ៧៩

វាយោធាតុ ជា​រូប​រឹង ទន់ ល្អិត គ្រោតគ្រាត មាន​សម្ផ័​ស្ស​ជា​សុខ មាន​សម្ផ័​ស្ស​ជា​ទុក្ខ ជា​រូប​ធ្ងន់ រូប​ស្រាល ឬកា​យស​ម្ផ័ស្ស អាស្រ័យ​នូវ​កាយ ព្រោះ​ប្រារព្ធ​នូវ​ផ្សព្វ​ណា កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី។បេ។ វេទនា ដែល​កើតអំពី​កា​យស​ម្ផ័ស្ស អាស្រ័យ​នូវ​កាយ ព្រោះ​ប្រារព្ធ​នូវ​ផ្សព្វ​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ កាយវិញ្ញាណ កើតឡើង​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី។បេ។ កា​យស​ម្ផ័ស្ស មាន​ផ្សព្វ​ជា​អារម្មណ៍ អាស្រ័យ​នូវ​កាយ​ណា កើត​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី។បេ។ វេទនា​ដែល​កើតអំពី​កា​យស​ម្ផ័ស្ស មាន​ផ្សព្វ​ជា​អារម្មណ៍ អាស្រ័យ​នូវ​កាយ​ណា។បេ។ សញ្ញា។បេ។ ចេតនា។បេ។ កាយវិញ្ញាណ កើត​ហើយ​ក្តី កំពុង​កើតក្តី នឹង​កើតក្តី គប្បី​កើតក្តី សភាវៈ​នុ៎ះ ហៅថា ផោដ្ឋព្វៈ​ក៏បាន ថា​ផោដ្ឋព្វា​យតនៈ​ក៏បាន ថា​ផោដ្ឋព្វ​ធាតុ​ក៏បាន នេះ​រូប​ជា​ផោដ្ឋព្វា​យតនៈ។
 [៤១] រូប​ជា​អាបោធាតុ​នោះ តើ​ដូចម្តេច។ សភាព​ជា​ទឹក
ថយ | ទំព័រទី ៥៥ | បន្ទាប់
ID: 637646489373791957
ទៅកាន់ទំព័រ៖