ព្រះត្រៃបិដក ភាគ ៧៩
ការតាំងនៅគឺទឹក សភាព សើមជ្រាប ការតាំងនៅគឺសភាពសើមជ្រាប ការតភ្ជាប់នៃរូប នេះរូបជាអាបោធាតុ។
រូបទាំងនេះ មិនមែនជាឧបាទា។
[៤២] រូបជាឧបាទិន្ននោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ (ការសន្សំនៃរូប) រូបស្សសន្តតិ (តំណនៃរូប) កពឡិង្ការាហារ (អាហារដែលធ្វើឲ្យជាពំនូត) ព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាឧបាទិន្ន។ រូបជាអនុបាទិន្ននោះ តើដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ (ការកំរើកនៃកាយ) វចីវិញ្ញត្តិ (ការកំរើកនៃវាចា) រូបស្សលហុតា (ភាពនៃរូបស្រាល) រូបស្សមុទុតា (ភាពនៃរូបទន់) រូបស្សកម្មញ្ញតា (ភាពនៃរូបគួរដល់ការងារ) រូបស្សជរតា (ភាពនៃរូបគ្រាំគ្រា) រូបស្សអនិច្ចតា (ភាពនៃរូបមិនទៀង) ឬក៏រូបដទៃណា គឺរូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ អាកាសធាតុ អាបោធាតុ រូបស្សឧបចយៈ រូបស្សសន្តតិ កពឡិង្ការាហារ មិនមែនព្រោះហេតុនៃកម្មដែលបុគ្គលធ្វើហើយ នេះរូបជាអនុបាទិន្ន។
ID: 637646489697386148
ទៅកាន់ទំព័រ៖