ព្រះត្រៃបិដក ភាគ ៧៩

 [៤៣] រូប​ជា​ឧបា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ ព្រោះ​ហេតុ​នៃ​កម្ម​ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​ឧបា​ទិ​ន្នុ​បា​ទា​និយៈ។ រូប​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និ​យៈ​នោះ តើ​ដូចម្តេច។ សទ្ទាយតនៈ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា​មួយ ឬក៏​រូប​ដទៃ​ណា គឺ​រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ មិនមែន​ព្រោះ​ហេតុ​នៃ​កម្ម ដែល​បុគ្គល​ធ្វើ​ហើយ នេះ​រូប​ជា​អនុ​បា​ទិ​ន្នុ​បា​ទា​និយៈ។
 [៤៤] រូប​ជាស​និ​ទស្សនៈ​នោះ តើ​ដូចម្តេច។ រូបាយតនៈ នេះ​រូប​ជាស​និ​ទស្សនៈ។ រូប​ជា​អនិ​ទស្សនៈ​នោះ តើ​ដូចម្តេច។
ថយ | ទំព័រទី ៥៧ | បន្ទាប់
ID: 637646489918791961
ទៅកាន់ទំព័រ៖