ព្រះត្រៃបិដក ភាគ ៧៩
ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបជាអនិទស្សនៈ។
[៤៥] រូបជាសប្បដិឃៈនោះ តើដូចម្តេច។ ចក្ខាយតនៈ សោតាយតនៈ ឃានាយតនៈ ជិវ្ហាយតនៈ កាយាយតនៈ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ នេះរូបជាសប្បដិឃៈ។ រូបជាអប្បដិឃនោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។ កពឡិង្ការាហារ នេះរូបជាអប្បដិឃៈ។
[៤៦] រូបជាឥន្ទ្រិយនោះ តើដូចម្តេច។ ចក្ខុន្ទ្រិយ សោតិន្ទ្រិយ ឃានិន្ទ្រិយ ជិវ្ហិន្ទ្រិយ កាយិន្ទ្រិយ ឥត្ថិន្ទ្រិយ បុរិសិន្ទ្រិយ ជីវិតិន្ទ្រិយ នេះរូបជាឥន្ទ្រិយ។ រូបមិនមែនជាឥន្ទ្រិយនោះ តើដូចម្តេច។ រូបាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាឥន្ទ្រិយ។
[៤៧] រូបជាមហាភូតនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ និងអាបោធាតុ នេះរូបជាមហាភូត។ រូបមិនមែនជាមហាភូតនោះ តើដូចម្តេច។ ចក្ខាយតនៈ ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាមហាភូត។
ID: 637646490213167762
ទៅកាន់ទំព័រ៖