ព្រះត្រៃបិដក ភាគ ៧៩

 [៤៨] រូប​ជា​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​រូប​ជា​វិញ្ញត្តិ។ រូប​មិនមែន​ជា​វិញ្ញត្តិ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​វិញ្ញត្តិ។
 [៤៩] រូប​ជា​ចិត្តសមុដ្ឋាន (រូប​មានចិត្តជា​សមុដ្ឋាន) នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ ឬក៏​រូប​ដទៃ​ណា គឺ​រូប​កើតអំពី​ចិត្ត មានចិត្តជា​ហេតុ មានចិត្តជា​សមុដ្ឋាន រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ អាបោធាតុ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​បស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​ចិត្តសមុដ្ឋាន។ រូប​មិនមែន​ជា​ចិត្តសមុដ្ឋាន​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ ឥត្ថិន្ទ្រិយ បុរិ​សិន្ទ្រិយ ជីវិតិន្ទ្រិយ រូប​ស្ស​ជរ​តា រូប​ស្ស​អនិច្ចតា ឬក៏​រូប​ដទៃ​ណា គឺ​រូប​មិនមែន​កើតអំពី​ចិត្ត មិនមែន​មានចិត្តជា​ហេតុ មិនមែន​ជា​ចិត្តសមុដ្ឋាន គឺ​រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វា​យតនៈ អាកាសធាតុ
ថយ | ទំព័រទី ៥៩ | បន្ទាប់
ID: 637646490430360076
ទៅកាន់ទំព័រ៖