ព្រះត្រៃបិដក ភាគ ៧៩

ជា​កាយិន្ទ្រិយ និង​រូប​មិនមែន​ជា​កាយិន្ទ្រិយ រូប​ជា​ឥត្ថិន្ទ្រិយ និង​រូប​មិនមែន​ជា​ឥត្ថិន្ទ្រិយ រូប​ជា​បុរិ​សិន្ទ្រិយ និង​រូប​មិនមែន​ជា​បុរិ​សិន្ទ្រិយ រូប​ជា​ជីវិតិន្ទ្រិយ និង​រូប​មិនមែន​ជា​ជីវិតិន្ទ្រិយ។ រូប​ជា​កាយវិញ្ញត្តិ និង​រូប​មិនមែន​ជា​កាយវិញ្ញត្តិ រូប​ជា​វចី​វិញ្ញត្តិ និង​រូប​មិនមែន​ជា​វចី​វិញ្ញត្តិ រូប​ជា​អាកាសធាតុ និង​រូប​មិនមែន​ជា​អាកាសធាតុ រូប​ជា​អាបោធាតុ និង​រូប​មិនមែន ជា​អាបោធាតុ រូប​ជា​រូប​ស្ស​លហុ​តា និង​រូប​មិនមែន​ជា​រូប​ស្ស​លហុ​តា រូប​ជា​រូប​ស្ស​មុទុតា និង​រូប​មិនមែន​ជា​រូប​ស្ស​មុទុតា រូប​ជា​រូប​ស្ស​កម្ម​ញ្ញ​តា និង​រូប​មិនមែន​ជា​រូប​ស្ស​កម្ម​ញ្ញ​តា រូប​ជា​រូប​ស្ស​ឧប​ចយៈ និង​រូប​មិនមែន​ជា​រូប​ស្ស​ឧប​ចយៈ រូប​ជា​រូប​ស្ស​សន្តតិ និង​រូប​មិនមែន​ជា​រូប​ស្ស​សន្តតិ រូប​ជា​រូប​ស្ស​ជរ​តា និង​រូប​មិនមែន​ជា​រូប​ស្ស​ជរ​តា រូប​ជា​រូប​ស្ស​អនិច្ចតា និង​រូប​មិនមែន​ជា​រូប​ស្ស​អនិច្ចតា រូប​ជា​កព​ឡិង្កា​រា​ហារ និង​រូប​មិនមែន​ជា​កព​ឡិង្កា​រា​ហារ ការសង្គ្រោះ​រូប​ដោយ​ចំណែក ២ យ៉ាងនេះ។

ចប់ ធម៌​មាន​ប្រមាណ​ពីរ។

ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637646477861591174
ទៅកាន់ទំព័រ៖