ព្រះត្រៃបិដក ភាគ ៧៩

អាបោធាតុ រូប​ស្ស​លហុ​តា រូប​ស្ស​មុទុតា រូប​ស្ស​កម្ម​ញ្ញ​តា រូប​ស្ស​ឧប​ចយៈ រូប​ស្ស​សន្តតិ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ចិត្តសមុដ្ឋាន។
 [៥០] រូប​ជា​ចិ​ត្ត​សហភុ (រូប​កើត​ព្រមគ្នា​នឹង​ចិត្ត) នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​រូប​ជា​ចិ​ត្ត​សហភុ។ រូប​មិនមែន​ជា​ចិ​ត្ត​សហ​ភុ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ចិ​ត្ត​សហភុ។
 [៥១] រូប​ជា​ចិ​ត្តា​នុ​បរិវត្តិ (រូប​ប្រព្រឹត្តទៅ​តាមចិត្ត) នោះ តើ​ដូចម្តេច។ កាយវិញ្ញត្តិ វចី​វិញ្ញត្តិ នេះ​រូប​ជា​ចិ​ត្តា​នុ​បរិវត្តិ។ រូប​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​ចិ​ត្តា​នុ​បរិវត្តិ។
 [៥២] រូប​ជា​អជ្ឈ​ត្តិ​កៈ (រូប​ខាងក្នុង) នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កាយាយតនៈ នេះ​រូប​ជា​អជ្ឈ​ត្តិ​កៈ។ រូប​ជា​ពា​ហិ​រៈ (រូប​ខាងក្រៅ) នោះ តើ​ដូចម្តេច។ រូបាយតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​ជា​ពា​ហិ​រៈ។
 [៥៣] រូប​ជា​ឱឡា​រិកៈ (រូប​គ្រោតគ្រាត) នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ផោដ្ឋព្វា​យតនៈ នេះ​រូប​ជា​ឱឡា​រិកៈ។
ថយ | ទំព័រទី ៦០ | បន្ទាប់
ID: 637646490783010870
ទៅកាន់ទំព័រ៖