ព្រះត្រៃបិដក ភាគ ៧៩
រូបជាសុខុមៈ (រូបល្អិត) នោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។ កពឡិង្ការាហារ នេះរូបជាសុខុមៈ។
[៥៤] ទូរេរូប (រូបក្នុងទីឆ្ងាយ) នោះ តើដូចម្តេច។ ឥត្ថិន្ទ្រិយ។បេ។ កពឡិង្ការាហារ នេះទូរេរូប។ សន្តិកេរូប (រូបក្នុងទីជិត) នោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ ផោដ្ឋព្វាយតនៈ នេះសន្តិកេរូប។
[៥៥] រូបជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុសម្ផ័ស្ស។ រូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្សនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាវត្ថុនៃចក្ខុសម្ផ័ស្ស។
[៥៦] រូបជាវត្ថុនៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ នេះរូបជាវត្ថុនៃចក្ខុវិញ្ញាណ។ រូបមិនមែនជាវត្ថុនៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ សោតាយតនៈ។បេ។ កពឡិង្ការាហារ នេះរូប មិនមែនជាវត្ថុនៃចក្ខុវិញ្ញាណ។
ID: 637646491115042568
ទៅកាន់ទំព័រ៖