ព្រះត្រៃបិដក ភាគ ៧៩

 [៥៧] រូប​ជា​វត្ថុ​នៃ​សោ​តសម្ផ័​ស្ស។បេ។ នៃ​ឃាន​សម្ផ័​ស្ស។បេ។ នៃ​ជិវ្ហា​សម្ផ័​ស្ស។បេ។ នៃ​កា​យស​ម្ផ័ស្ស​នោះ តើ​ដូចម្តេច។ កាយាយតនៈ នេះ​រូប​ជា​វត្ថុ​នៃ​កា​យស​ម្ផ័ស្ស។ រូប​មិនមែន​ជា​វត្ថុ​នៃ​កា​យស​ម្ផ័ស្ស​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប មិនមែន​ជា​វត្ថុ​នៃ​កា​យស​ម្ផ័ស្ស។
 [៥៨] រូប​ជា​វត្ថុ​នៃ​វេទនា។បេ។ នៃ​សញ្ញា។បេ។ នៃ​ចេតនា ដែល​កើតអំពី​កា​យស​ម្ផ័ស្ស។បេ។ នៃ​កាយវិញ្ញាណ​នោះ តើ​ដូចម្តេច។ កាយាយតនៈ នេះ​រូប​ជា​វត្ថុ​នៃ​កាយវិញ្ញាណ។ រូប​មិនមែន​ជា​វត្ថុ​នៃ​កាយវិញ្ញាណ​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​វត្ថុ​នៃ​កាយវិញ្ញាណ។
 [៥៩] រូប​ជា​អារម្មណ៍​នៃ​ចក្ខុ​សម្ផ័​ស្ស​នោះ តើ​ដូចម្តេច។ រូបាយតនៈ នេះ​រូប​ជា​អារម្មណ៍​នៃ​ចក្ខុ​សម្ផ័​ស្ស។ រូប​មិនមែន​ជា​អារម្មណ៍​នៃ​ចក្ខុ​សម្ផ័​ស្ស​នោះ តើ​ដូចម្តេច។ ចក្ខា​យតនៈ។បេ។ កព​ឡិង្កា​រា​ហារ នេះ​រូប​មិនមែន​ជា​អារម្មណ៍​នៃ​ចក្ខុ​សម្ផ័​ស្ស។
ថយ | ទំព័រទី ៦២ | បន្ទាប់
ID: 637646491398166947
ទៅកាន់ទំព័រ៖