ព្រះត្រៃបិដក ភាគ ៧៩
[៦០] រូបជាអារម្មន៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីចក្ខុសម្ផ័ស្ស។បេ។ នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ រូបាយតនៈ នេះរូបជាអារម្មណ៍នៃចក្ខុវិញ្ញាណ។ រូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃចក្ខុវិញ្ញាណ។
[៦១] រូបជាអារម្មណ៍នៃសោតសម្ផ័ស្ស។បេ។ នៃឃានសម្ផ័ស្ស។បេ។ នៃជិវ្ហាសម្ផ័ស្ស។បេ។ នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយសម្ផ័ស្ស។ រូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្សនោះ តើដូចម្តេច។ ចក្ខាយតនៈ។បេ។ កពឡិង្ការាហារ នេះរូបមិនមែនជាអារម្មណ៍នៃកាយសម្ផ័ស្ស។
[៦២] រូបជាអារម្មណ៍នៃវេទនា។បេ។ នៃសញ្ញា។បេ។ នៃចេតនា ដែលកើតអំពីកាយសម្ផ័ស្ស។បេ។ នៃកាយវិញ្ញាណនោះ តើដូចម្តេច។ ផោដ្ឋព្វាយតនៈ នេះរូបជាអារម្មណ៍នៃកាយវិញ្ញាណ។
ID: 637646491712698192
ទៅកាន់ទំព័រ៖